ធ្វើឱ្យវីដេអូរបស់អ្នកឡើងមួយកម្រិតទៀតដោយប្រើ YouTube Create ដែលជាកម្មវិធីកាត់តផ្លូវការពី YouTube។ បញ្ចូលសំឡេង ហ្វីលធើនិងបែបផែន តន្ត្រីគ្មានសួយសារ អក្សររត់ស្វ័យប្រវត្តិ និងអ្វីៗជាច្រើនទៀត ដើម្បីងាយស្រួលបង្កើតវីដេអូដ៏អស្ចារ្យដែលនឹងទាក់ទាញទស្សនិកជនរបស់អ្នក ដែលសុទ្ធតែមិនត្រូវការឧបករណ៍កាត់តស្មុគស្មាញ។
ឧបករណ៍កាត់តវីដេអូដែលងាយស្រួលប្រើ
• ងាយស្រួលដាក់វីដេអូ រូបថត និងសំឡេងចូលគ្នាក្នុងកន្លែងតែមួយ
• តម្រឹម កាត់យក និងច្រឹបឃ្លីបវីដេអូ
• ជ្រើសរើសពីបែបផែនឆ្លង 40+ ដើម្បីលាយឃ្លីបរបស់អ្នកចូលគ្នាយ៉ាងរលូន
• បង្កើន ឬបន្ថយល្បឿនវីដេអូរបស់អ្នក
មុខងារកាត់តវីដេអូកម្រិតបន្ទាប់
• បញ្ចូលអក្សររត់ទៅក្នុងវីដេអូរបស់អ្នកដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចម្ដង (មានផ្ដល់ជូនជាភាសាមួយចំនួន)
• ងាយស្រួលដកសំឡេងរំខាននៅផ្ទៃខាងក្រោយចេញដោយប្រើឧបករណ៍សម្អាតសំឡេង
• ដកផ្ទៃខាងក្រោយវីដេអូរបស់អ្នកចេញដោយប្រើបែបផែនកាត់ចេញ
តន្ត្រី និងសំឡេង
• ធ្វើឱ្យវីដេអូរបស់អ្នកមានភាពទាក់ទាញដោយប្រើបែបផែនសំឡេង និងភ្លេងគ្មានសួយសាររាប់ពាន់
• រកចង្វាក់នៃបទភ្លេងរបស់អ្នក និងងាយស្រួលធ្វើសមកាលកម្មឃ្លីបវីដេអូរបស់អ្នកជាមួយតន្ត្រីដែលមានចង្វាក់ត្រូវគ្នា
• រៀបរាប់អំពីវីដេអូរបស់អ្នកដោយថតការបញ្ចូលសំឡេងដោយផ្ទាល់នៅក្នុងកម្មវិធី
ហ្វីលធើ និងបែបផែន
• ធ្វើឱ្យពណ៌ប្រសើរឡើងដោយកែតម្រូវភាពឆ្អែត ពន្លឺ និងអ្វីៗជាច្រើនទៀត
• កំណត់អារម្មណ៍ដោយប្រើហ្វីលធើដែលប្ដូរតាមបំណង
• ជ្រើសរើសពីបែបផែនផ្សេងៗ ដើម្បីធ្វើឱ្យវីដេអូរបស់អ្នកលេចធ្លោ
ស្ទីគ័រ និងពុម្ពអក្សរ
• បញ្ចូលគំនិតច្នៃប្រឌិតរបស់អ្នកដោយប្រើបែបផែនអក្សរដែលមានចលនា និងពុម្ពអក្សររាប់រយ
• ជ្រើសរើសពីបណ្ណាល័យស្ទីគ័រ, GIF និងរូបអារម្មណ៍ ដើម្បីឱ្យត្រូវនឹងស្តាយល៍របស់អ្នក
បង្កើតឡើងដើម្បីចែករំលែក
• ប្ដូរទំហំវីដេអូរបស់អ្នកទៅជាសមាមាត្រផ្សេងៗ រួមទាំងបញ្ឈរ ផ្ដេក និងការ៉េសម្រាប់ចែករំលែកក្នុងទម្រង់ផ្សេងៗ
• ងាយស្រួលបង្ហោះវីដេអូរបស់អ្នកដោយផ្ទាល់ទៅប៉ុស្តិ៍ YouTube របស់អ្នក និងចែករំលែកការបង្កើតរបស់អ្នកជាមួយទស្សនិកជន
បានដំឡើងកំណែនៅ
23 តុលា 2025